ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ម្សិលមិញនេះ បានចេញសេចក្តីណែនាំមួយ ដែលមាន ៨ចំណុច ស្តីពីការផ្តល់សេវាកម្មបន្ថែម ជូនអតិថិជនប្រើប្រាស់អគ្គិសនីនៅកម្ពុជា។
សេចក្តីណែនាំថ្មីនេះក៏បានព្រមានដល់មន្រ្តីណា ដែលល្មើសជាមួយច្បាប់ ពាក់ព័ន្ធនានា នឹងត្រូវបញ្ឈប់ចេញពីការងារ និងណែនាំដល់ក្រុមការងារទទួលបន្ទុកផ្នែកទូរស័ព្ទ
Hotlines ទាំងអស់ត្រូវប្រចាំការ និងបម្រើការងារឲ្យមានប្រសិទ្ធិភាព និងទទួលខុសត្រូវខ្ពស់។
សេចក្តីប្រកាសនេះ ធ្វើឡើងស្របពេលដែលអគ្គិសនីកម្ពុជា កំពុងតែរៀបចំកែសម្រួល ការផ្តល់សេវាអគ្គិសនី ជូនដល់កម្មករនៅតាមបន្ទប់ជួល។
គួរបញ្ជាក់ផងដែរថា លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានិយាយថា ប្រជាពលរដ្ឋ ឬបងប្អូនកម្មករ-កម្មការិនីទាំងអស់ អាចថតយកឈ្មោះរបស់មន្ត្រីអគ្គិសនី ដែលអសកម្ម ឬប្រព្រឹត្តបទល្មើសផ្សេងៗ រួចខលមលប្រាប់ការិយាល័យអគ្គីសនីកម្ពុជា ដើម្បីរាយការណ៍ព័ត៌មាន នោះខាងអគ្គិសនីកម្ពុជានឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕
មតិយោបល់