កណ្តាលៈ មានករណីហិង្សា ដោយចេតនាមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យបែកក្បាល រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ខេន ឃី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មុខរបរជាកម្មករ។ ចំណែកជនសង្ស័យមានឈ្មោះ អ៊ួន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ គេចខ្លួនបាត់។
មុនពេលកើតហេតុ ជនរងគ្រោះនឹងជនសង្ស័យ រួមនឹងមិត្តភក្តិចំនួន៤នាក់ផ្សេងទៀតបានអង្គុយផឹកស្រាថ្នាំជាមួយគ្នានៅក្រោមដើមស្វាយក្បែរផ្ទះរបស់ជនរងគ្រោះ ពេលផឹកស្រាអស់ចំនួនជិត៤លីត្រ ជនសង្ស័យក៏បានដើរទៅផ្ទះបាត់ បានមួយសន្ទុះក្រោយមកជនសង្ស័យក៏បានដើរមកវិញរួចអង្គុយផឹកស្រាជាមួយជនរងគ្រោះបន្ត ខណៈនោះស្រាប់តែជនសង្ស័យបានដកកាំបិតបុ័ងតោ ពណ៌ខ្មៅ មួយ ចេញពីចង្កេះដែលជនសង្ស័យយកមកពីផ្ទះកាប់ទៅលើជនរងគ្រោះមួយកាំបិតចំក្បាលផ្នែកចំហៀងខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះទទួលរងរបួសដាច់ទំហំ៣cmx៥cm ដេរចំនួន៨ថ្នេរ ក្រោយពីកាប់លើជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនបាត់ដោយយកទាំងកាំបិតទៅជាមួយផងដែរ៕
មតិយោបល់