ព័ត៌មានជាតិ

ងោកមួយភាំង បុករះដើមឈើនឹងស្លាកប៉ាន់ណូស្រាបៀរ Barrley Black ខ្ទេច!

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងរួមដំណើរដើមជាមួយបុរស៣នាក់ទៀត ព្យាយាមបើកបរទាំងស្ថានភាពងងុយ បើកក្នុងល្បឿនលឿនទៀតងោកមួយភាំង ក៏បានរេចង្កូតទៅបុកឡើងលើសួនចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-9266 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយខ្លួនក៏ងងុយផងនោះងោកមួយភាំង ក៏រេចង្កូតបុកឡើងលើសួនចែកទ្រូងផ្លូវបណ្តាលឲ្យរបើកដើមឈើចេញពីគល់ចំនួន៣ដើម នឹងរលំស្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្មស្រាបៀរBarrley Black មួយផ្ទាំងធំ ។ ចំណែករថយន្តរងការខូចខាតដាច់កង់ នឹងខ្ទេចរថយន្តផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុបុរសទាំង៣នាក់នោះដែរជាអ្នកបើករថយន្តនឹងអ្នករួមដំណើរក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលឈឹងបន្សល់ទុកតែរថយន្តហើយខាងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្ទូចយករថយន្តបង្កយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់ ៕

មតិយោបល់