អាល្លឺម៉ង់៖ លោកស្រី អង់កេឡា មីកែលនឹងចាកចេញពីតំណែងរបស់លោកស្រី ស្ថិតក្នុងចំណោមមេដឹកនាំអាល្លឺម៉ង់ ដែលកាន់អំណាចយូរជាងគេបំផុតរបស់អាល្លឺម៉ង់ និងជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ពិភពលោក ប៉ុន្តែ កេរ្ដិ៍តំណែលរបស់លោកស្រី បានបញ្ជាក់យ៉ាងច្បាស់ពីការដឹកនាំដ៏ជោគជ័យរបស់លោកស្រី ក្នុងការដោះស្រាយវិបត្តិនៅអឺរ៉ុប ជាជាងបញ្ហានៅក្នុងប្រទេសលោកស្រី។
រយៈពេល ១៦ឆ្នាំនៃការដឹកនាំប្រទេសសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបមួយនេះ លោកស្រី មើកែល បានបញ្ចប់ការកេណ្ឌទាហាន ពន្លឿនការចាកចេញ របស់អាល្លឺម៉ង់ពីមហាអំណាចនុយក្លេអ៊ែរ ជំរុញឲ្យប្រទេសលោកស្រី ចាកចេញពីការប្រើថាមពលដើរដោយធ្យូងថ្ម ជំរុញឲ្យមានច្បាប់អាពាហិពិពាហ៍ភេទដូចគ្នា ហើយនិងណែនាំអត្ថប្រយោជន៍លើកទឹកចិត្តឪពុកថែទាំកូនក្មេង ដែលសុទ្ធសឹងជាបញ្ហាធំៗ ស្ថិតនៅក្នុងចំណោមបញ្ហាជាច្រើនទៀត៕

មតិយោបល់