ព័ត៌មានជាតិ

ខឹងម្តាយស្តីបន្ទោសកុំឲ្យផឹកស្រាមិនចូលផ្ទះ រត់ទៅចងកសម្លាប់ខ្លួន

បន្ទាយមានជ័យៈ នៅថ្ងៃ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ចន្លោះម៉ោង៦និង៤០នាទីព្រឹក ដល់ម៉ោង៧និង១០នាទីព្រឹក មានឈ្មោះ ធិ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយខ្លួនឯង នៅខាងលិចឈាងខាងជើងផ្ទះរបស់ខ្លួនចម្ងាយប្រហែល៤០ម៉ែត្រ ចងនឹងដើមស្វាយ នឹងខ្សែកាវ ពណ៌ស បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

យោងតាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានឲ្យដឹងថា ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ កូនរបស់គាត់បានដើរលេងនិងផឹកស្រានៅពេលយប់ម៉ោងប្រហែល៨ នៅម្តុំដើមពោធិ៍បីដើម ជិតផ្លូវលំ ក្នុងភូមិអន្លង់សារ ឃុំភ្នំលៀប ទើបចូលផ្ទះពេលនោះប្រពន្ធរបស់ខ្លួនឈ្មោះទុយ ឈុយ អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះបាននិយាយស្តីបន្ទោសឲ្យជនរងគ្រោះកុំឲ្យដើរផឹកស្រាពេលយប់នៅម្តុំដើមពោធិបីដើមនោះ ព្រោះក្មេងធ្លាប់ស្ទាក់វាយគ្នាកន្លែងនោះ ជនរងគ្រោះបានខឹងប្រកែកនឹងម្តាយ។ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គាត់បានឃើញជនរងគ្រោះកាន់ធុងស្ពិចទ្រដើរចូលដើមទៅស្វាយ ស្មានថាជនរងគ្រោះយកធុងស្ពិចទ្រទៅដងទឹកនៅក្រោយផ្ទះតាមធម្មតា លុះម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋក្នុងភូមិប្រាប់ថា កូនរបស់ខ្លួនបានចងកសម្លាប់នៅក្រោយផ្ទះ ស្លាប់ទៅហើយ៕

មតិយោបល់