ព័ត៌មានជាតិ

ស្ទុះវាយកូន កូនច្រានដួលបោកក្បាលនឹងឈើស្លាប់!

​ក្រចេះ: នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅចំណុចស្រែរយ៉ា ភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។

បង្កដោយឈ្មោះ ស៊ូ ចេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិមិល មានទីលំនៅភូមិឃុំកើតហេតុ។ បានច្រានឪពុកក្មេកឈ្មោះ ព្លូត តូប អាយុ៧៨ឆ្នាំ ជនជាតិក្រោល ធ្លាក់ពីលើគ្រែបោកក្បាលនឹងឈើ បណ្តាលឲ្យសន្លប់ខណ:ដែលឈ្មោះព្លូត តូប ស្ទុះមកវាយឈ្មោះស៊ូ ចេតជាកូនប្រសារ។

លុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី ឈ្មោះព្លូត តូប បានស្លាប់។ ចំណែកឈ្មោះស៊ូ ចេត ត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់