ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបង្កឡើងរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកទៅគៀររថយន្តម៉ាកឡង់គ្រឺស័រ មួយគ្រឿងពីក្រោយហើយ ដោយមិនបណ្តាលឲ្យរថយន្តទាំង២គ្រឿងនោះរងការខូចខាតឡើយ តែគេបែរជាបាន ឃើញបុរសម្នាក់ជាអ្នកបើកបររថយន្តបង្ក ចុះមកធ្វើកាយវិការច្រង៉េងច្រង៉ាង និងស្ការដៃស្ការជើង ស្រែកឡូឡាទំនងជាអាង ខ្សែរហើយមើលទៅ? មិនព្រមនិយាយដោះស្រាយ ខណៈដែលភាគីខាងរថយន្តឡង់គ្រីស័រ សុំត្រឹមស្មើគ្នានោះ។
ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៨ នៅខាងមុខភោជនីយដ្ឋានទន្លេបាសាក់២ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9689 មួយគ្រឿជិះគ្នា ២នាក់(បុរសៗ) តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុ ខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8258 មួយគ្រឿង បើកបរដោយបុរសម្នាក់បានប្រជ្រៀតទៅគៀរគេពីក្រោយតែម្តង។ ពេលដែលរថយន្តទាំង២គ្រឿងកៀរភ្លាមនោះ បានបង្កឲ្យមានការកកស្ទះផ្លូវយ៉ាងខ្លាំងផងដែរ ហើយកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការវាស់វែង ឲ្យទៅចតលើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នា។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងថា ពេលដែលកម្លាំងមាន សម្ថកិច្ចចុះទៅដល់ដើម្បីធ្វើការសម្របសម្រួលគ្នានោះ គេបានឃើញបុរសម្នាក់ជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ចុះមកធ្វើអាការៈនិយាយស្កាដៃស្ការជើងច្រង៉េងច្រង៉ាង និង ស្រែកឡូឡាយ៉ាងខ្លាំង ដោយម្នាក់ដែលនៅក្បែរនោះ នាំគ្នាខ្សឹបតៗគ្នាថា «ទំនងជាអាងខ្សែរធំហើយបានជាធ្វើចរិតបែបនេះ!» ខណៈដែលភាគីខាងរថយន្តឡង់គ្រីស័រ សុំបញ្ចប់ត្រឹមស្មើរគ្នានៅនឹងកន្លែងកើតហេតុនោះ។
ក្រោយពីភាគីទាំង២និយាធ្វើការដោះស្រាយគ្នាមិនបញ្ចប់នៅកន្លែងកើតហេតុនោះ កម្លាំងមានសម្ថកិច្ចក៏បញ្ជូន យករថយន្តទាំង២គ្រឿងទៅធ្វើការដោះស្រាយគ្នានៅអធិការដ្ឋានខណ្ឌចំការមនបន្តទៅទៀត និង បញ្ចប់ត្រឹមតែ ស្មើគ្នាដដែលប៉ុណ្ណោះ ដោយមិនមានអ្នកណាសងអ្នកណាឡើយ ពោលគឺខាតតែពេលឥតប្រយោជន៍៕
មតិយោបល់