ព័ត៌មានជាតិ

ភ្ញាក់ផ្អើល បុរសម្នាក់ ដេកស្លាប់លើបង់ធនាគារស្ថាបនា ភីអិលស៊ី នៅផ្សារអូរឬស្សី

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណ:ពេលនេះ មានករណីបុរសម្នាក់ ដេកស្លាប់លើបង់ធនាគារស្ថាបនា ភីអិលស៊ី នៅផ្សារអូរឬស្សី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ស្ថិតក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ មានអាយុប្រហែលជាង ៤០ឆ្នាំ មូលហេតុយ៉ាងណានោះមិនទាន់ដឹងទេ។

កើតហេតុនៅវេលាម៉ោង ១ និង ២៨នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មកទល់ពេលនេះ កម្លាំងសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុហើយ ដើម្បីត្រៀមធ្វើកោសលវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់