ព័ត៌មានជាតិ

លោក ចៅ ម៉ៅមុន្នី ចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តសៀមរាប ជំនួសលោក ខូយ ឈី ដែលត្រូវចូលនិវត្តន៍

សៀមរាបៈ ថ្ងៃសុក្រ ០៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ ទេស រដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការប្រកាសចូលកាន់មុខតំណែងលោក ចៅ ម៉ៅមុន្នីប្រធានសាខាពន្ធដារខេត្តថ្មីជំនួសលោក ខូយ ឈី ដែលត្រូវចូលនិវត្តន៍។

ជាមួយគ្នានេះលោកបណ្ឌិតបានចូលរួមចែករំលែក និងផ្តល់នូវចំណេះដឹង បទពិសោធន៍មួយចំនួន ចំពោះ លោក ប្រធានសាខាពន្ធដារ ដែលទើបចូលកាន់មុខតំណែង នា ពេលនេះ ក្នុងបរិបទ នៃកំណែទម្រង់ស៊ីជម្រៅ ការពង្រឹង អភិបាលកិច្ច នៃការផ្តល់ សេវា និងគោលការណ៍ ណែ នាំថ្មីៗ ដូចខាងក្រោម៖
– បន្តពង្រឹងប្រពៃណីសាមគ្គីផ្ទៃក្នុងកាន់តែប្រសើរ និង ទូលំ ទូលាយ ថែមទៀតរវាងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ជាមួយបណ្តាមន្ទីរ-អង្គភា ព និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ។
– ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រង ចេះសម្របសម្រួលតាមដានការ ងារ និងលើកទឹកចិត្តមន្រ្តីក្រោមឱវាទ ដើម្បីពួកគេបញ្ចេញ ឱ្យ អ ស់ ពី សមត្ថ ភាព និងមនសិកាការងាររបស់ខ្លួន។
– ត្រូវមានគំនិតផ្តួចផ្តើម និងមនសិកាការងារខ្ពស់ ប្រកបដោយ តម្លា ភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។
– បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវយុទ្ធសា្រស្ត កៀគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។

បន្តការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងឱ្យបាន កា ន់ តែជ្រូតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធនីមួយៗ ជាពិសេសពន្ធដែលពាក់ព័ន្ធនឹងវិស័យអចលនៈទ្រព្យ ដើម្បី ជៀ ស វាងមានការយល់ច្រឡំដែលនាំទៅដល់បញ្ហាផ្សេងៗ កើតមាន ជា យថាហេតុ។
– យកចិត្តទុកដាក់ណែនាំអ្នកជាប់ពន្ធតូច និងលើកទឹកចិត្តពួក គា ត់ ឱ្យមកចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធ ដែលមានផលរបរប្រចាំចាប់ ពី ២៥០លានរៀល។
– ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេសពន្ធសម្រាប់ជា ប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាធានាបាន នូ វ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រមូល ចំណូ ល ពន្ធទាំងនេះ។
– ពង្រឹង និងបេ្តជ្ញាផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និង បំពាក់បរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការ ជាមួយគ្រប់មន្ទីរ-អង្គភាព ពាក់ ព័ន្ធ ទាំ ងអស់ទៅតាមការចាំបាច់ និង រក្សានូវអាកប្បកិរិយាទន់ភ្លន់ ជា ពាក្យសម្តីទៅកាន់អ្នកជាប់ពន្ធ និង ទាំងការអនុវត្តវិធានការ ពន្ធ ដា រ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ «ឆ្លុះកញ្ចក់ មុជទឹក ដុស ក្អែល ព្យាបាល និងវះកាត់»៕

មតិយោបល់