កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៤ ប៉ូលិសនៅស្រុក Unnao ប្រទេសឥណ្ឌាបានទទួលពាក្យបណ្តឹងក្នុងករណីបាត់ខ្លួនក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់។ បើតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា បន្ទាប់ពីរយៈពេល ៤ ថ្ងៃក្រោយមកនាងបានត្រលប់មកផ្ទះវិញក្នុងស្ថានភាពស្លន់ស្លោរ ព្រមទាំងនិយាយប្រាប់ឪពុកម្តាយថាកន្លែងនោះដូចជាឋាននរកអញ្ចឹង។ ជនរងគ្រោះបានបន្តទៀតថាមុនពេលកើតហេតុនាងត្រូវបានបុរសម្នាក់ឈ្មោះ Ram Vinay អាយុ ៤៥ ឆ្នាំ បានល្បួងនាងទៅកន្លែងស្ងាត់ហើយក៏បានចាប់នាងចាក់សោទុកនៅក្នុងផ្ទះមួយកន្លែងដែលគេបោះបង់ចោល។ នៅក្នុងរយៈពេល ៤ ថ្ងៃនេះ Ram បានរំលោភនាងរហូតបើទោះបីជាមានការអង្វរក៏ដោយ ហើយគេបានឲ្យនាងបរិភោគតែនំបន្តិចបន្តួច និងភេជ្ជសៈមួយកំប៉ុងប៉ុណ្ណោះ។ ប៉ុន្តែសំណាងល្អនៅពេលដែលជនល្មើសចូលបង្គន់ នាងបានឆ្លៀតឱកាសលួចរត់ចេញមកវិញដោយសុវត្ថិភាព។ បច្ចុប្បន្ននេះប៉ូលិសកំពុងតែធ្វើការស៊ីបអង្កេតដើម្បីតាមចាប់ខ្លួនជនល្មើសមកកាត់ទោសតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់