ព័ត៌មានជាតិ

ក្រុមកម្មកររត់រ៉ឺម៉កម៉ូតូដឹកផ្លែឈើនិងអីវ៉ាន់ នាំគ្នាមកតវ៉ានៅមុខស្នាក់ការគយ និងច្រកទ្វារ សុំឲ្យបញ្ចុះថ្លៃពន្ធ នៅប៉ៃលិន!

​ប៉ៃលិនៈ នៅវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីក្រុមកម្មករ រត់រ៉ឺម៉កម៉ូតូដឹកផ្លែឈើ និងអីវ៉ាន់ ប្រមាណ១៨នាក់ បាននាំគ្នាមកតវ៉ា និងកាន់បណ្ដាពាក្យស្លោក នៅមុខស្នាក់ការគយ និងច្រកទ្វារ ដើម្បីតវ៉ាទាមទារ សុំឲ្យបញ្ចុះថ្លៃពន្ធទៅលើទំនិញដែលពួកគាត់បានដឹកជញ្ជូនរាល់ថ្ងៃ មានផ្លែឈើនាំចេញ និងទំនិញនាំចូល ដោយគយនិងច្រក យកក្នុងមួយរទេះ ( រ៉ឺម៉ក ) ៣០០បាត ទៅ ៤០០បាត។
បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋានស្រុកសាលាក្រៅ កំពុងចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍៕

មតិយោបល់