ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកថ្មមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-6199 សណ្តោងរឺម៉កដឹកថ្ម បានរអិលថយក្រោយក្រឡាប់ផ្ងារជើងពេលកំពុងឡើងចំណោត។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១២ថ្ងៃត្រង់ ទី២១ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ២១៥-២១៦ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះដែរ ក៏បានបណ្តាលឲ្យមនុស្សម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕
មតិយោបល់