កណ្តាល: នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌ័កំរិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្សយ៏ម្នាក់ពាក់ពន្ធ័ករណីធ្វើឲ្យខូចខាតដោយចេតនានឹងបង្កឲ្យមានរបួសស្នាម មកតុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆយ័ទោស។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌ័កំរិតស្រាល បានប្រាប់ឲ្យដឹងថា ជនសង្សយ៏ដែលពាក់ពន្ធ័ករណីធ្វើឲ្យខូចខាតដោយចេតនានឹងបង្កឲ្យមានរបួសស្នាមនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ មានឈ្មោះ សយ ចាន់រិទ្ធ ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរ:មិនពិតប្រាកដ បានត្រូវចៅក្រមស៊ើុបសួរលោក អីុ ម៉ាណូកា សំរេចចេញដីការឃុំខ្លួនលេខ១១៤៨ ដក.ស.ឃខ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ពីបទធ្វើឲ្យខូតខាតដោយចេតនា តាមមាត្រាលេខ៤១០ ក្រមព្រហ្មទណ្ឌ័ ។
បើតាមលោកវរសេនីយ៍ សឹុម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីជនរងគ្រោះនិងប្រពន្ធឈ្មោះ សយ ស៊ីណាក់ នៅក្នុងផ្ទះកំពង់តែរៀបចំកន្លែងឲ្យកូនដេក ពេលនោះជនល្មើស(សយ ចាន់សិទ្ធ)ត្រូវជាប្អូនថ្លៃ មិនដឹងជាមានរឿងអ្វីទេបានយកដុំថ្ម គប់មកលើទ្វាកញ្ចក់ និងយកកំណាត់ឈើមកវាយបង្អួចបន្ថែមទៀតបណ្តាលឲ្យបែកអស់ ហើយស្រែកទាលុយម្តាយចំនួនមួយម៉ឺនរៀល តែម្តាយមិនឲ្យក៌យកដំថ្មគប់មកលើម្តាយចំក្បាលជង្គង់បណ្តាលឲ្យហូឈាម៕
មតិយោបល់