ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឬស្សីកែវ និងមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ធានោះ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែមិថុនានេះ បានបើកការបង្ក្រាបទីតាំងល្បែងប្រភេទកន្ទុយមួយកន្លែង ស្ថិតនៅចំណុចក្នុងផ្សារជ័យជំនះ បន្ទប់ជួលលេខ៣៧ ផ្លូវបេតុង ក្រុម៩ភូមិទួលគោក សង្កាត់ទួលសង្កែ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ស្រ្តីម្នាក់ (ជាអ្នកកត់) ព្រមទាំងដកហូតសំភារះបំរើសកម្មភាពមួយចំនួន ។
ចំពោះការឃាត់ខ្លួននោះដែរ អធិការដ្ឋានខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី៕
មតិយោបល់