កណ្តាលៈ ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដែលកើតហេតុកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ង១៧ និង៥០នាទី នៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វសយ ខេត្តកណ្តាល។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឆែម ស្រេង ភេទប្រុស អាយុ ៦៦ ឆ្នាំមានទីលំនៅភូមិជ្រោយតាប៉ាឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ គឺបណ្ដាលមកពីផ្ទុះធុងហ្គាស ទើបបង្កឲ្យឆេះផ្ទះបាយ និងបណ្ដាលឲ្យបុរសម្នាក់ឈ្មោះ អ៊ុ សុធា ហៅបារាំង ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅ ភូមិជ្រោយតាប៉ា ឃុំគគីរ ត្រូវជាកូនប្រសារម្ចាស់ផ្ទះ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ករណីនេះដែរ សមត្ថកិច្ចប៉ុស្តិ៍ និងម្ចាស់ផ្ទះព្រមទាំងមានបងប្អូនប្រជាជននៅក្បែរនោះ បាននាំគ្នាជួយអន្តរាគមន៍ ពន្លត់ទាន់ពេល មិនមានការរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕


មតិយោបល់