ព័ត៌មានកីឡា

Liverpool ខកចិត្តចុងម៉ោង

ក្រុមហង្សក្រហម Liverpool ហាក់ខកចិត្តយ៉ាងខ្លាំង ក្រោយពីនាំមុខម្ចាស់ផ្ទះ West Brom ២-០ ទៅហើយនោះ បែរជាភ្លាត់ចុងម៉ោងឲ្យក្រុមម្ចាស់ផ្ទះ តាមស្មើមកវិញ។

ជាការពិតណាស់ នេះគឺជារឿងដ៍ខកចិត្តមួយ សម្រាប់ក្រុមហង្សក្រហម Liverpool ដែលមិនអាចរក៣ពិន្ទបានពីការប្រកួតនេះ ក្រោយពីភ្លាត់ចុងម៉ោង របូតគ្រាប់បាល់ ២គ្រាប់វិញ។ Liverpool រកគ្រាប់បល់ ២គ្រាប់មុន ដែលស៊ុតបានតាំងពីនាទីទី៤ ដោយការស៊ុតរបស់កីឡាករ Danny Ings និងការស៊ុតរបស់កីឡាករ Mohamed Salah នៅនាទីទី ៧២ ដែលធ្វើឲ្យ Liverpool មានសង្ឃឹមក្នុងការរកបាន៣ពិន្ទុ ក្នុងការប្រកួតនេះ។ យ៉ាងណាវិញ Liverpool ហាក់ខកចិត្តយ៉ាងខ្លាំង នៅក្នុងចុងម៉ោង នៃការប្រកួតនេះ ពោលនៅ​នាទីទី ៧៩ កីឡាករ Jake Livermore ស៊ុតតាមពីក្រោយមួយគ្រាប់វិញ និងនៅ​នាទីទី៨៨ កីឡាករ Jose Salomon Rondon ស៊ុតតាមស្មើ២-២ ឲ្យក្រុម West Brom ។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool របូតពិន្ទុខ្លះ ពីការប្រកួតនេះ ដោយភ្លាត់ចុងម៉ោង ធ្វើឲ្យលទ្ធផលបានត្រឹមស្មើគ្នា ២-២ ។

//www.youtube.com/watch?v=z7hpz3tBM7c

មតិយោបល់