ព័ត៌មានជាតិ

បុរសម្នាក់ ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ចាម: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីមនុស្សម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចប្រឡាយអូរតាយូ ស្ថិតក្នុងភូមិអន្លង់អកលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម

ជនរងគ្រោះឈ្មោះ នី ចាន់ធីម អាយុ៣៨ឆ្នាំ បានស្រវឹងស្រា ហើយទៅរកត្រី ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់