ភ្នំពេញៈ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិម្លូរផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថាម្ចាស់ឈ្មោះ ភី ភឿន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ កសិករ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី
ប្រភេទសំណង់ផ្ទះ សង់ពីថ្មក្រោមឈើលើ ទំហំ ៧ម៉ែត្រ x៩ម៉ែត្រ ខូចខាតឆេះអស់ផ្ទះទំហំ៧x៩ម៉ែត្រ , ម៉ូតូ១គ្រឿង និងសម្ភារៈមួួយចំនួន និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបន្តិចបន្តួច។
ក្នុងនោះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ចំនួន ៥គ្រឿង ពុំបានប្រើប្រាស់ទឹក។ រថយន្តជំនួយរថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ២គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ២ឡាន , រថយន្តជំនួយក្រុមហ៊ុន តេលាប្រេីប្រាស់ ចំនួន១ឡានស្មេីនឹង៤ម៉ែត្រគូប រហូតអាចគ្រប់គ្រងបានជាស្ថាពរពភ្លើងរលត់ទៅវិញនៅរសៀលថ្ងៃដដែល៕
មតិយោបល់