ភ្នំពេញ:បើតាមភ្នាក់ងារ Post News បាន រាយការណ៍ឱ្យដឹងថា ការិយាល័យឌ្រីមលែនឌ៍ត្រូវបានភ្លើងឆាបឆេះ ដោយសារ ទុស្សេ កាប៊ិនភ្លើង កាលពីវេលាម៉ោង០៨ និង០០នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ តែត្រូវបានក្រុមពន្លត់អគ្គីភ័យ អន្តរាគមន៍ បាញ់ទឹកពន្លត់ បានទាន់ពេល។
បើតាមការបញ្ចាក់ ពីលោក ព្រំ យ៉ត ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គីភ័យនេះ បានឆាបឆេះ ក្នុងការិយាយល័យ ឌ្រីមលែនឌ៍ ខូចខាតសម្ភារៈ អស់ ៣០ភាគរយ ដោយសារ ទុស្សេ កាប៊ិនភ្លើង។ តែជាសំណាងល្អ អគ្គីភ័យឆាបឆេះនេះ ត្រូវក្រុមរថយន្តពន្លត់អគ្គីភ័យរបស់លោក ចេញអន្តរាគមន៍ទាន់ពេលវេលា ដោយបានបាញ់ទឹកពន្លត់ អស់ ៤គ្រឿង ទើបភ្លើងបានរលត់ទាំងស្រុង ទៅវិញ ៕
មតិយោបល់