ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសម្នាក់!

​ស្ទឹងត្រែង: នៅវេលាម៉ោង៩ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ គ្រួសក្រហម ក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡារីវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។

អ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ កវិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ បើកម៉ូតូសង់ឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1B-1916 ជិះពីលិចទៅកើតបានបុកជាមួយម៉ូតូ ម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1C-0077 ជិះពីត្បូងទៅលិច អ្នកបើកបរឈ្មោះ ភួង សាវ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យ៕

មតិយោបល់