ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ គណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រួមជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ទំនិញនៅផ្សារអូរឬស្សី ដើម្បីសុវត្ថិភាពម្ហូបអាហារ ទប់ស្កាត់ទំនិញខូចគុណភាព ក្លែងបន្លំ និង ពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់ ព្រមទាំងបានយកគំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត រកសារធាតុគីមីហាមហាត់ ទៅលើសរសៃគុយទាវ មី បង្គារស្រស់ ត្រីងៀត សៀង ម្ទេស ទឹកស៊ីអ៊ីវ ស្ពៃជ្រក់ ខ្ទឹមជ្រក់ ម៉ាំ ប្រហុក ផ្អក បន្លែគ្រប់មុខ ផ្លែឈើ គ្រឿងកំប៉ុងគ្រប់ប្រភេទ ព្រមទាំងទំនិញជាច្រើនមុខទៀតផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់