ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន នៅលើបន្ទប់ជួលជាប់ជាមួយបង្អួចជាមួយនិងខ្សែអង្រឹង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
សពជនរងគ្រោះមានឈ្មោះ អ៊ុយ សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកំពង់ផែស្វយ័តភ្នំពេញ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ភូមិត្នោតជ្រុំសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
បើយោងតាមសម្តីម្ចាស់ផ្ទះជួលខាងលើ បានឲ្យដឹងថាបុរសខាងលើជាមនុស្សមានជំងឺសរសៃប្រសាទដោយលេបថ្នាំជាប្រចាំផងដែរ។
ហើយមុនពេលកើតហេតុគេឃើញមានទ្វារបន្ទប់បិទដោយពុំជនរងគ្រោះចុះទៅធ្វើការដូចសព្វដង ទើបមានការសង្សយ័ហើយក៏បានអើតតាមបង្អួចក៏ប្រទះឃើញបុរសខាងលើចងកសម្លាប់ខ្លួនបាត់ទៅហើយ។ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ក្រោយពេលទទួលព័ត៌មានបានភ្លាមសមត្ថមូលដ្ឋានសហការណ៍ជាមួយនគរបាលជំនាញខណ្ឌមានជ័យចុះទៅពិនិត្យសពបុរសខាងលើ។ ក្រោយពេលធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានឲ្យដឹងថាសពបុរសខាងលើពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់