ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាល នៃនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ជិត ៤ គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប្រៃសណីយ៍កម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅគ្រាដែលនាងទៅទទួលបញ្ញើ មួយកញ្ចប់ មកពីប្រទេស ប៊ែលហ្ស៊ិក។
ក្រោយពិនិត្យមើល កញ្ចប់បញ្ញើមិនប្រក្រតីនោះ សមត្ថកិច្ច បានរកឃើញ គ្រឿងញៀនប្រភេទ គ្រាប់ អ៉ិស្តាស (MDMA) មានទម្ងន់ សរុប ៣,៤០០ ក្រាម៕
មតិយោបល់