ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កម្លាំងល្បាតអធិការដ្ឋាន និងនគរបាល​ប៉ុស្តិ៍ទួលសង្កែធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់ ខណ:​ជិះម៉ូតូឌុបគ្នា​ ពាក់ព័ន្ធករណី​រក្សាទុកសារធាតុ​ខុសច្បាប់ កាល​ពី​វេលាម៉ោង១២និង០០នាទីរំលងអាធ្រាត្រឈាន​ចូល​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩០៧ កែងផ្លូវ៦២R ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់​ទួលសង្កែ។

​ប្រភព​ឲ្យដឹងថា ហេតុការណ៍​ខាងលើនេះ ដោយ​កម្លាំង​ល្បាត​ប្រទះឃើញ​​ជន​សង្ស័យ​ជិះម៉ូតូ​មួយ​គ្រឿងឌុប​គ្នា​​ ២នាក់ ក្នុង​នោះ​ប្រុសម្នាក់​​ និង​ស្ត្រីម្នាក់​ ​កម្លាំងយើងក៏​ធ្វើការឃាត់​ និងត្រួតពិនិត្យ​ឃើញមានវត្ថុតាង ​​ម្សៅក្រាមពណ៌​ស​ ចំនួន០២កញ្ចប់តូចថង់ប្លាស្ទិក។

ប្រភព​បន្តថា ​ជនសង្ស័យទាំង​២នាក់ ទី១-ឈ្មោះ អ៊ូរ ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ ខ្មែរមុខរបររត់តុការ។ ទី២-ឈ្មោះ ស្រី កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរស្ត្រី​មេផ្ទះ។ ​

បច្ចុប្បន្ន ជនសង្ស័យរួម​និង​វត្ថុតាង​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាងសំណុំរឿងបញ្ជូញទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី​៕

មតិយោបល់