ព័ត៌មានជាតិ

ជិះលឿនពេក គេចមនុស្សវិកលចរិតឆ្លងផ្លូវ ដួលស្លាប់ខ្លួនឯងនៅនឹងកន្លែង!

កណ្តាល: កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ នៅមុខវិទ្យាល័យហ៊ុនសែន លើផ្លូវជាតិលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម៉ូតូរងគ្រោះម៉ាកwave ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល1Z-5781 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(រត់បាត់) បើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ បានបើកម៉ូតូគេចមនុស្សវិកលចរិតដែលដើរឆ្លងផ្លូវ រួចម៉ូតូបានដួលនៅលើផ្លូវ បណ្តាលឲ្យអ្នករួមដំណើរពីក្រោយឈ្មោះ ឆាយ គឹមសាន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាលរងរបួសធ្ងន់ត្រូវបានម៉ូតូកង់បីដឹកយកទៅមន្ទីរពេទ្យជ័យជម្នះរួចក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរតែម្តង។
មូលហេតុមកពី អ្នកបើកបរម៉ូតូបើកខ្វះការប្រុងប្រយ័ត្ន។

ចំណែកសពតម្កល់ទុកនៅសាលដាក់សពមន្ទីរពេទ្យជ័យជម្នះរង់ចាំបងប្អូនមកទទួល ដើម្បីធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់