ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាម ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី រំលោភក្មេងស្រី អាយុ១៤ឆ្នាំ បានសម្រេចជាច្រើន លើកនៅក្នុងបន្ទប់ទឹក ក្នុងវត្តច្បារអំពៅ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជាតិ ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅក្នុងវត្តច្បារអំពៅ។
គួររំលឹកថា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨
បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ៕
មតិយោបល់