ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌសែខសុខ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ជាមេឆ្នោតកន្ទុយលេខ (ឆ្នោតវៀតណាម)ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីខាងលើឈ្មោះ កែវ សារ៉េត ហៅ កយ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ កត់ឆ្នោតវៀតណាម ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះគ្មានលេខផ្លូវ លំភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង លុយខ្មែរ ចំនួន ១៣៥,០០០រៀល ម៉ាស៊ីនគិតលេខចំនួន១ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕
មតិយោបល់