ព័ត៌មានជាតិ

សមត្ថកិច្ចអនុវត្តន៍តាមដីកាបង្គាប់ឲ្យចូលខ្លួន និងបន្តឃាត់បានជនសង្ស័យជាបន្តបន្ទាប់ ដកហូតបានទាំងកាំភ្លើង

បាត់ដំបងៈ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨​ វេលាម៉ោង៧និង៣០នាទី​ ស្ថិតនៅក្នុងភូមិបឹងអំពិល​ ឃុំបឹងអំពិល​ ស្រុករតនៈមណ្ឌល​ ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះអនុវត្តន៍តាមដីកាបង្គាប់ឲ្យចូលខ្លួនលេខ ២៧ ផព្រទ ចុះថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០១៨ និងដីកាលេខ ២២/២០១៨ របស់លោក ប៉ង់​ ចាន់យុសុទ្ធារា​ ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ដីកានេះ បានបង្គាប់ឲ្យឈ្មោះ លៀង​ មករា ហៅប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរតាទៀក ឃុំតាតោក ស្រុក​សំឡូត​ ខេត្តបាត់ដំបង ចូលខ្លួន ដែលពាក់ពន្ធ័ករណី អំពើលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០៧ ខែកុម្ភុៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិតាសាញត្បូង​ ឃុំតាសាញ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។

ក្រោយពីបានធ្វើការសាកសួររួច ថ្ងៃទី ២៤ មេសា ២០១៨ វេលាម៉ោង៧និង៣០នាទី នៅចំណុចភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លន ប៊ុនលី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលពាក់ពន្ធ័ករណី អំពើលួច ( ត្រាក់ទ័រ ) ។

សម្ភារៈដកហូតបានរួមមាន ៖
– អាវុធម៉ាក AK47 មួយដើម បង់មួយ
– គ្រែមួយ
– សាឡុងមួយឈុត
– ត្រាក់ទ័រ មួយគ្រឿង

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់