ព័ត៌មានជាតិ

ផ្ទុះគ្រាប់បានបណ្តាលឲ្យរបួសធ្ងន់ម្នាក់បន្ទាប់ពី ប្រមូលសំរាមដុតបង្កាត់ដើម្បីអាំងភ្លើង

ឧត្តរមានជ័យៈ យោងតាមផេករបស់អាជ្ញាធរមីន បានឲ្យដឹងថានៅ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៩និង៣០នាទីយប់ មានករណីផ្ទុះគ្រាប់បានបណ្តាលអោយមានរបួសជាទម្ងន់ នៅពេលជនរងគ្រោះប្រមូលសំរាមយកមកបង្កាត់អាំងភ្លើងនៅក្នុងបរិវេណផ្ទះខ្លួនឯងតែម្ដងភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃុយ ឈឿន ភេទប្រុស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

 

មតិយោបល់