ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកនិងកិនម៉ូតូ ស្លាប់បុរសម្នាក់នៅនឹងកន្លែង!

​ត្បូងឃ្មុំ: នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៧ មុខមន្ទីរពេទ្យព្រះនរោត្តមសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៤៦-១៤៧ ភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះ ផុង ម៉ាលីស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ជិះម៉ូតូម៉ាក វ៉េវ អាហ្វា ពណ៌ខ្មៅ។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2219 អ្នកបើកបររត់គេចខ្លួនបានស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួងដើម្បីធ្វើការស្រាវជ្រាវបន្ត។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់