ថ្វីបើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនអាចជួយក្រុម Barcelona ឲ្យឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ក៍ដោយតែការជួួយក្លិបឲ្យឈ្នះ Copa dey Rey និង Laliga នេះដែរ បានធ្វើឲ្យកីឡាកររូបនេះ ក្លាយជាកីឡាករដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតប្រចាំរដូវកាលនេះ។
បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Lionel Messi បានវ៉ាដាច់ Cristiano Ronaldo ក្នុងការក្លាយខ្លួនជាកីឡាករដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតប្រចាំរដូវកាល។ ជាការពិតណាស់ Messi ទទួលបានចំណូលសរុបរហូតដល់ទៅ ១២៦ លានអឺរ៉ូ ខណៈ Ronaldo ដែលធ្លាប់ជាកីឡាកររកចំណូលបានច្រើនជាងគេនោះ ធ្លាក់មកនៅលេខ២វិញ ដោយរកបានត្រឹម ៩៤ លានអឺរ៉ូប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីរដូកាលមុន Messi រកចំណូលបានត្រឹម ៧៦,៥លានអឺរ៉ូ ប៉ុណ្ណោះ ស្របពេលដែលរដូវកាលនេះ កីឡាករឆ្នើមអាហ្សង់ទីន អាចរកបានចំណូលច្រើនជាងមុនជិតគុណនឹងពីរ នៃរដូវកាលមុន។
យ៉ាងណាវិញ Neymar ឈរលេខ ៣ ដោយរកចំណូលបាន ៨១ លានអឺរ៉ូ តាមពីក្រោយដោយ Gareth Bale រកបាន ៤៤ លានអឺរ៉ូ និង Gerrard Pique រកបាន ២០ លានអឺរ៉ូ។ ប្រាក់ចំណូលនេះដែរ ទទួលបានពីតម្លៃពលកម្មរបស់កីឡាករពីក្លិប ដោយកាត់ពន្ធ រួចរាល់ហើយ បូករួមទាំងប្រាក់បន្ថែម និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។
មតិយោបល់