ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀន

បាត់ដំបង: កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំជាប់ជាប្រចាំរបស់លោក អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងតាមការណែនាំរបស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បានជម្រុញដឹកនាំឲ្យ មានការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីក្នុងមូលដ្ឋានភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយកម្លាំងផ្នែកជំនាញរបស់នគរបាលអធិការដ្ឋាននគរបាលក្រុង និងមន្រ្តីប៉ុស្តិ៍នគរបាល រដ្ឋបាលក្តុលដូនទាវចូលរួមអនុវត្តក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៣នាក់គឺ៖
១-ឈ្មោះ ឃឿន ឃឿត ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ លឿន សំណាង (ហៅលាប) ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាម ពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកចំនួន ២ថង់ធំ(សង័្សយជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកកICE)
-ថ្នាំគ្រាប់រៀងមូលសំប៉ែត ពណ៌ផ្កាឈូកមានត្រាអក្សរ WY ចំនួន០៣ថង់ស្មើនឹងចំនួន ៧៩គ្រាប់(សង័្សយជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន យ៉ាម៉ា WY)
-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-សម្ភារ:កែឆ្នៃសម្រាប់ចូកសារធាតុញៀនចំនួន០៤និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយធ្វើការសាកសួរស្រាវជ្រាវបច្ចុប្បន្ននេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបញ្ជូនជនសង័្សយទាំង ០៣នាក់ ព្រមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់