ព័ត៌មានអន្តរជាតិ

លោក ត្រាំ បង្ហើបពីឱកាស នៃជួបជាមួយលោក គីម ជុងអ៊ុន

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាចរយ:ពេល៣ ឬ ៤ថ្ងៃ នៅក្នុងជំនួបកំពូលរបស់លោក ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើទ្បើងនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

មេដឹកនាំអាមេរិករូបនេះ បានលើកឡើងពីមុនថា ចុងខែឧសភា ឬដើមខែមិថុនា នឹងមានជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងអន្តរកូរ៉េជាប្រវត្តិសាស្ត្រ។

ថ្លែងនៅសារព័ត៌មាន Fox លោក ត្រាំ បាននិយាយថា «អាមេរិក បានធ្វើការសម្រេចចិត្ត ដើម្បីបើកកិច្ចប្រជុំមួយនេះ ហើយកាលបរិច្ឆេទអាចរយ:ពេលបី ឬបួនថ្ងៃ នៅទីតាំងចំនួន ៥ កន្លែងផងដែរ។

ដោយទ្បែកលោកត្រាំ មិនបានបង្ហាញទេថា ទីតាំងណាមួយ ដែលអាចទៅរួច សម្រាប់កិច្ចប្រជុំនោះនៅទ្បើយទេ ប៉ុន្តែបើតាមរបាយការណ៍របស់កាសែត JoongAng Ilbo កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ម៉ុងហ្គោលី និងសិង្ហបុរី បានស្ថិតនៅក្នុងបញ្ជីទីតាំងទាំងនោះ៕

មតិយោបល់