ប៉ៃលិនៈ កាលពីវេលាម៉ោង១២និង៣០នាទី យប់ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានករណីចោរលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋមួយករណី បានកើតឡើងនៅចំណុច ផ្លូវចំណូរកំពូលភ្នំ ស្ថិតក្នុងភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ផាត់ ភី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកេីតហេតុខាងលើ។
ក្នុងនោះដែរ ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖ លុយ ១,២០០,០០០ (មួយលានម្ភៃម៉ឺន ប្រាក់បាត ៥០០០(ប្រាំពាន់បាត) , ចិញ្ជៀនផ្លាកទីនមួយវង់ តម្លៃ ៧០០ដុល្លារ (ប្រាំពីរយដុល្លា) ,នាឡិកាមួយតម្លៃ ៤០សិបដុល្លារ, ទូរសព្ទម៉ាក VIVO 7 មួយគ្រឿង តម្លៃ ១២,០០០បាត់(មួយម៉ឺនពីរពាន់បាត) , ទូរសព្ទ Nokia មួយគ្រឿងតម្លៃ ៤០០ម៉ឺនរៀល (បួនម៉ឺនរៀល) , កាបូបចំនួន ២ ដែលដាក់ របស់មានតម្លៃត្រូវបានចោរលួចយកទៅប្លុងចោលនៅក្រោមដេីមអំពិលទឹកនៅក្បែរផ្ទះជនរងគ្រោះ។
បច្ចុប្បន្ន ករណីខាងលើកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់