សម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកជាស្ថានភាពដ៏មានគ្រោះថ្នាក់បំផុត ព្រោះវាអាចធ្វើឲ្យខូចជញ្ជាំងនៃសរសៃឈាមអាក់ទែ ហើយធ្វើឲ្យបេះដូងដំណើរការខុសប្រក្រតី។ ប៉ុន្តែ អ្នកដឹងទេ ហេតុអ្វីបានជាសម្ពាធឈាមឡើងខ្ពស់? តាមពិតមូលហេតុចម្បងដែលធ្វើឲ្យអ្នកឡើងសម្ពាធឈាម គឺទម្លាប់ទទួលទានអាហារគ្មានផាសុខភាពមួយចំនួន។
១.អាហារកំប៉ុង
ពពួកផលិតផលកំប៉ុង ភាគច្រើនពោរពេញទៅដោយអំបិល ដែលគេប្រើសម្រាប់ផ្សំធ្វើឲ្យអាហារមានរស់ជាតិឆ្ងាញ់។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក វាអាចបង្កើនសម្ពាធឈាមឡើងខ្ពស់ ហើយមិនយូរមិនឆាប់អ្នកនឹងកើតជំងឺលើសឈាម។
២.អាហារសម្បូរខ្លាញ់
ការទទួលទានអាហារសម្បូរខ្លាញ់ ច្រើនពេក ជាតិខ្លាញ់នឹងប្រមូលផ្តុំនៅក្នុងសរសៃឈាមបន្តិចម្តងៗ ហើយចលនាឈាមរត់នឹងត្រូវបានរាំងស្ទះ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយអាហារប្រភេទនេះ ហើយបង្កើនការទទួលទានបន្លែ និងផ្លែឈើជំនួសវិញ។
៣.គ្រឿងស្រវឹង
មិនថាស្រា ឬស្រាបៀរនោះទេ សុទ្ធតែផ្ទុកជាតិអាល់កុលដែលបង្កគ្រោះថ្នាក់ដល់សុខភាព ហើយអាចប៉ះពាល់ដល់សរសៃឈាមថែមទៀត។ ប្រសិនបើអ្នកទទួលទានភេសជ្ជៈនេះច្រើនពេក ឈាមមិនអាចបញ្ចូនទៅកាន់សរីរាង្គផ្សេងៗបានល្អនោះទេ ហើយអ្នកអាចប្រឈមនឹងជំងឺលើសឈាមថែមទៀត។
៤.កាហ្វេ
ជាតិកាហ្វេអ៊ីន អាចបង្កឲ្យសរសៃឈាមត្រូវកកស្ទះ ហើយបណ្តោលឲ្យសម្ពាធឈាមរបស់អ្នកមានការកើនឡើង ជាពិសេសវាអាចបង្កគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលមានជំងឺលើសឈាម។
៥.សាច់កែច្នៃ
មានមូលហេតុជាច្រើនណាស់ដែលសាច់កែច្នៃ មិនល្អចំពោះសុខភាព ប្រសិនបើអ្នកមានជំងឺលើសឈាម។ ដោយសារតែវាមានផ្ទុកអំបិលច្រើន និងជាតិខ្លាញ់ ដែលអាចបណ្តោលឲ្យកូលេស្តេរ៉ុល និងសម្ពាធឈាមនៅក្នុងរាងកាយកើនឡើង។ ដូច្នេះ អ្នកគួរតែព្យាយាមកាត់បន្ថយសាច់កែច្នៃ ជាពិសេសអ្នកដែលមានជំងឺលើសឈាមតែម្តង។
មិនត្រឹមតែអ្នកដែលមានជំងឺលើសឈាមនោះទេ ដែលត្រូវមានការប្រុងប្រយ័ត្ន សូម្បីតែមនុស្សទូទៅក៏កាត់បន្ថយដូចគ្នាដែរ បើមិនចង់មានបញ្ហាសុខភាពផ្សេងៗ៕
ដកស្រង់ពី៖ boldsky
មតិយោបល់