ភ្នំពេញៈ បុរសម្នាក់ បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន បានគេចពីរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តរេចង្កូតហោះមកពាក់ទ្រូងផ្លូវទៅមុខលែង រួចតែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក FORNTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-9237 បើកពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជិតស្តុបណតប្រីត បានគេចពីរថយន្តមួយគ្រឿងទៀត រេចង្កូតហោះមកពាក់ចំពាក់កណ្ដាលទ្រូងផ្លូវ ទៅមុខលែងរួច។ តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕





មតិយោបល់