ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវចោរប្លន់យកម៉ូតូបានសម្រេច ក្នុងបរិវេណកាស៊ីណូផ្កាយ៥​!

​បន្ទាយមានជ័យ: ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ មានករណី ប្លន់ យកម៉ូតូ និងទូរស័ព្ទ កើតឡើងនៅចំណុចម្ដុំភ្នំ១០០ ចំណុចខាងជើងដើមស្រល់ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះឈ្មោះ ឡាង សុចិន្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ ករណីប្លន់ខាងលើនេះ បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់សរសៃបំពង់ក ធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកMSX ពណ៌ស ឆ្នាំ២០១៥ ស្លាកលេខ ប.ជ 1N 6287 និងទូរស័ព្ទដៃម៉ាក oppo មួយគ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថកំពុងស្រាវជ្រាវបន្តយ៉ាងក្តៅគគុកក្នុងករណីប្លន់ខាងលើ៕

មតិយោបល់