ព័ត៌មានជាតិ

ម៉ូតូយាម៉ាហាអឹមស្លេះ បុករថយន្តមួយគ្រឿង បាក់ភ្លៅ២នាក់

ពោធិ៍សាត់: នៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចន្លោះគីឡូម៉ែត្រ ២៧-២៨ លេីផ្លូវលេខ១៥៥ ភូមិក្រូចឆ្មារ ឃំុលាច ស្រុកភ្នំក្រវាញ ស្រុកពោធិ៍សាត់។

ករណីនេះកើតឡើង ខណ:ដែលរថយន្តម៉ាក FUSO ពណ៌សលាយខៀវ ចង្កូតឆ្វេង គ្មានស្លាកលេខ ប្រភេទបែនដឹកដី បេីកបរពីលិចទៅកេីតដល់ចំណុចកេីតបត់ឆ្វេង អ្នកបេីកបរឈ្មោះយ៉ាន យ៉ា ភេទប្រុស អាយុ២២ឆ្នាំ (កសិករ) រស់នៅភូមិព្រៃស្មាច់ ឃំុរកាត ស្រុកភំ្នក្រវាញ ត្រូវម៉ូតូម៉ាក យាម៉ាហាអឹម ស្លេះ ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នា២នាក់ បេីកបរឈ្មោះ គង់ សុផៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិលាចឃំុលាច ស្រុកភំ្នក្រវាញ រួមដំណើរជាមួយឈ្មោះ គង់ សុផាណូ ភេទប្រុស អាយុ១៦ឆ្នាំបណ្តាលឲ្យរបួសធ្ងន់បាក់ភ្លៅទាំង២នាក់៕

មតិយោបល់