ព័ត៌មានជាតិ

រថយន្តកាមរីបាឡែនកៀរម៉ូតូ របួស២នាក់ម្តាយកូន នៅស្រុកក្រគរ!

ពោធិ៍សាត់: នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៩.១៧០ នៅភូមិកណ្តុរស ឃុំ បឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍។

រថយន្តបង្កម៉ាក CAMRY បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT 3350 ធ្វើចរាចរណ៍ស្របទិសគ្នាពីកើតទៅលិច អ្នកបើកបរឈ្មោះ សាម ផាន់វីហ្សា អាយុ២២ឆ្នាំ ភេទប្រុស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុខាងលើបានកៀរម៉ូតូម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ បណ្តាលឲ្យរងរបួសមនុស្ស២ នាក់ ប្រុសម្នាក់។

ជនរងគ្រោះឈ្មោះ ជាម៉ារី អាយុ២៩ឆ្នាំ ភេទស្រី របួសបាក់ដៃឆ្វេងនឹងបែកក្បាល(អ្នកបើកម៉ូតូត្រូវជាម្តាយ) និងរួមដំណើរឈ្មោះ ធៀប សុភ័ក្រ អាយុ៤ឆ្នាំ ភេទប្រុស (របួក្បាលត្រូវជាកូន) អ្នកទាំង២បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ចំណែករថយន្តបង្កបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត៕

មតិយោបល់