ព័ត៌មានជាតិ

រថយន្តកូរ៉េ សាកកម្លាំងជាមួយរថយន្តកុងតឺន័រ របួស៤នាក់ នៅសង្កាត់ព្រែកថ្មី

ភ្នំពេញៈ​ រថយន្តកូរ៉េបុកជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល កាលពីវេលម៉ោង១០និង៤៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រដែល​មានស្លាកលេខភ្នំពេញ3B -9199 ពណ៌ខៀវ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏មានរថយន្តហុីយ៉ាន់ដាយ(កូរ៉េ)១តោនកន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-3454 ពណ៌ខៀវ បើកបរដោយបុរសម្នាក់ មានគ្នា៣នាក់ រួមដំណើរបើកពីលិចទៅកើតបញ្ច្រាសទិសគ្នា ។លុះមកដល់ចំណុចខាងលើនេះ រថយន្តកូរ៉េបានរេចង្កូតដោយគេចដីពំនូកដែលនៅខាងមុខ ក៏ជ្រុលទៅបុកជាមួយនិងរថយន្តកុងតឺន័រខាងលើពេញ​ទំហឹងបណ្តាលឲ្យអ្នកបើករបរ រងរបួសបាក់ជើង និងអ្នកដែលអង្គុយក្បែរនោះរងបួសបោកក្បាល និងចំក រងរបួសធ្ងន់និង២នាក់ទៀតដែលជិះនៅខាងក្រោយបណ្តាលឲ្យផ្លោងធ្លាក់ពីលើរថយន្តម្នាក់ធ្ងន់ និង ម្នាក់ទៀតស្រាលហើយភ្លាមៗត្រូវបានរ​ថយន្ត២គ្រឿងដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពបង្អែកមានជ័យ។

ក្រោយពេលកើហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងចរាចរណ៍ខណ្ខច្បារអំពៅបានដល់កន្លែងកើតហេតុវាស់វែងនៅកន្លែងកើតហេតុបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀតផងដែរ៕

មតិយោបល់