ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកម៉ូតូ រេចង្កូតទៅបុកបន្តកន្ទុយរថយន្ត២គ្រឿងទៀត ស្លាប់និងរបួស២នាក់!

​បាត់ដំបង: នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣៧-២៣៨ ចំណុចក្រុមទី៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុក មោងឫស្សី ខេត្តបាត់ដំបង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូនតូច ពាក់ស្លាកលេខ ភ្នំពេញ 3B.8823 អ្នកបើកបរ៣នាក់ ទី១ឈ្មោះ គង់ ផល់ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិក្រាំងតាឡាក់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,ទី២ឈ្មោះ គង់ សុភី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងតាឡាក់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៣ឈ្មោះ ឆន ឆុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើកបរមកពីទិសបាត់ដំបង ឆ្ពោះទៅទិសខាងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុន សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង1AB.3024 ជិះគ្នា២នាក់ ឈ្មោះ សាំ ចន្ថា ភេទស្រី អាយុ៣៣ឆ្នាំរស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ ឈ្មោះ ឌីន រ៉ានី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកតូយ៉ូតាហ្វរ៉េនណឺ ធុនទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E.4466 អ្នកបើកបរឈ្មោះ ខន វ៉ិត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួចជ្រុលទៅបុករថយន្តក្រុង១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ធុនដឹកអ្នកដំណើធំ ពាក់ស្លាកលេខ ភ្នំពេញ3C.6393 អ្នកបើកបរឈ្មោះ រ៉េន សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់ស្រ្តីម្នាក់។

ករណីរឿងនេះបានបញ្ជូទៅចរាចរណ៍ជើងគោកខេត្តបាត់ដំបង៕

មតិយោបល់