ព័ត៌មានជាតិ

ក្រុមចោរឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

​ភ្នំពេញ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន៣នាក់ នៅចំណុចខាងកើតកាស៊ីណូណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើ លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)ចំនួន៥ករណី៖
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខ្មៅ ) ប្រព្រឹត្តចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦,៣០ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងឈនិយាយទូរស័ព្ទ ជនរងគ្រោះជនជាតិចិន ភេទប្រុស។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone 6 ពណ៌ស មិនបានសម្រេច ) នៅចំណុចចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុមទី៤០ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៦.១៧ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងដើរនិយាយទូរសព្ទ ជនរងគ្រោះជនជាតិ ចិន ភេទប្រុស។
ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ពណ៌ ស ) ប្រព្រឹត្តនៅចំណុចមុខរដ្ឋសភា ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨វេលាម៉ោង ១៦,១៥ នាទី ពីជនជាតិ ចិន ភេទ ស្រី កំពុងដើរនិយាយទូរស័ព្ទ ជនរងគ្រោះជនជាតិចិន ភេទស្រី។

ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone8plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧,០០ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងជិះម៉ូតូរឺម៉កកង់បីម្នាក់ឯង ជនរងគ្រោះជនជាតិ ចិន ភេទ ប្រុស។

ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone6s ពណ៌ ប្រផេះ ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុមផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧,១៥ នាទី ពីជនជាតិ ចិន កំពុងជិះម៉ូតូរឺម៉កកង់៣ ជាមួយកូន ជនរងគ្រោះជនជាតិចិន ភេទ ស្រី។

ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះ គង់ រតន: ហៅ វី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ យ៉ាន់ សាន់ដេ ភេទ ប្រុស អាយុ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ ឆាយ លុយ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ខ្មៅ បៃតង ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1DD-4508។ ម៉ូតូម៉ាក ស៊ុយហ្សុយគីឡេត ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ1GO-1673។ ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ
-ទូរសព្ទ័ដៃម៉ាកIPhone8plus ពណ៌ខ្មៅ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាកIPhone6S ពណ៌ទឹកប្រាក់ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ស ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក VIVO ពណ៌ ខ្មៅ ចំនួន ០១

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់