ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ករណីលួចទូរស័ព្ទនៅមន្ទីរពេទ្យបង្អែកពេទ្យខេត្តកោះកុង​!

កោះកុងៈ នៅ​​វេលាម៉ោង​១០.០០​នាទីព្រឹក ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួន មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ហង្ស ចន្ទកក្កដា ( ហៅដែន ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លេងភ្លេង មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ដែលបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ប៉េង សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងមន្ទីរបង្អែកពេទ្យខេត្តកោះកុង​។

ដកហូតវត្ថុតាង ៖ ទូរស័ព្ទ iPhone6 ចំនួន ១ គ្រឿង ពណ៌ទឹកប្រាក់ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចយើង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់