ភ្នំពេញៈ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងនគរបាលទួលស្វាយព្រៃទី១ ធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូម្នាក់ឯងដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ២ទៅ៣គ្រឿងបានធ្វើសកម្មភាពឆក់កាបូបបានហើយ ហើយព្យាយាមជិះរត់បណ្ដាលឲ្យជនសង្ស័យជិះម៉ូតូបុកគ្នា ទើបស្រ្តីរងគ្រោះចាប់ជាប់ គប់ជូនពេលនោះមានកម្លាំងល្បាតនគរបាលទួលស្វាយព្រៃទី១ ចុះទៅដល់ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗតែម្ដង និងបានដកហូតម៉ូតូ២គ្រឿងមួយម៉ាកសង់សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ 1FE -3244 និងមួយគ្រឿងម៉ាកស៊ុយសូគីឡែត ពាក់ស្លាកលេខ 1FU-4606 ។
បច្ចុប្បន្នសង្ស័យកំពុងធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ដើម្បីបញ្ចូនអធិការនគបាលខណ្ឌចំការមនចាត់តាមវិធីច្បាប់។ ចំណែកកាបូបដែលជនសង្ស័យឆក់ ត្រូវបានប្រគល់ឲ្យស្រ្តីរងគ្រោះវិញ៕
មតិយោបល់