ព័ត៌មានជាតិ

Pepe Reina រដូវ​កាល​បន្ទាប់​មក​លេងឲ្យ​ហង្ស​ក្រហម​វិញ​

តំណាង​អ្នកចាំទី Pepe Reina បាន​ប្រាប់ឲ្យដឹង​ថា អ្នកចាំទី​រូបនេះ​នឹង​ចំណាយ​ពេល​លេងឲ្យ​ហង្ស​ក្រហម នៅ​រដូវ​កាល​បន្ទាប់ ខណៈ​ដែល​ការខ្ចី​របស់ Napoli ដល់​ពេល​កំណត់ ។ នេះ​យោង​តាម​ការចុះផ្សាយ​របស់​ទំព័រ 7msport ។​

​អ្នក​ចាំទី វ័យ ៣១ ឆ្នាំ នៅសល់​កិច្ចសន្យា​ជាមួយនឹង​ហង្ស​ក្រហម​រយៈពេល ២ ឆ្នាំ​ទៀត ដោយ​កន្លងមក​ធ្លាប់បាន​ប្រកាស​ថា​មិន​ចង់​វិល​ទៅកាន់​ហង្ស​ក្រហម​នោះ​ឡើយ ។​
Pepe Reina មាន​ក្លិប​ជាច្រើន​ចង់បាន​ក្នុងនោះ មាន Atletico Madrid និង Barcelona ចង់​ដេញថ្លៃ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​តំណាង​អ្នក​ចាំទី លោក Manuel Garcia Quillon បាន​និយាយថា គាត់​នឹង​វិល​ទៅ​កាន់​ក្លិប​ដើម​វិញ ដោយ​មិន​ទៅ​ណា​ទាំងអស់​។​

Manuel Garcia Quillon បាន​ប្រាប់​ដល់ Tuttonapoli ថា “​ខ្ញុំ​ដឹង ថា​មាន​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ទាក់ទង​នង​នឹង​អនាគត​ក្លិប អ្នក​ចាំទី Reina ហើយ​ក៏​ខ្ញុំ​អាច​បញ្ជាក់បាន​ផងដែរ​ថា នៅ​រដូវ​កាល​បន្ទាប់ Reina នឹង​លេងឲ្យ​ហង្ស​ក្រហម​វិញ ដោយ​គោរព​កិច្ចព្រមព្រៀង​ជាមួយ​នឹង​អង់គ្លេស​” ។​
Pepe-Reina-c

មតិយោបល់