ព័ត៌មានជាតិ

ខណ្ឌច្បារអំពៅ ម៉ោង១ ទើបមានភ្លើងប្រើឡើងវិញ

ភ្នំពេញ: អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១២៖០៥នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ P012 ដែលស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បញ្ជាក់ថា ករណីដាច់ចរន្តនេះ មូលហេតុបណ្តាលមកពីមានកំហូចជើងហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងទាប (LV)។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង១៖០០នាទីថ្ងៃត្រង់៕

មតិយោបល់