ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺប្រចាំកាយ ពិបាករស់នៅខ្លាំងពេក ស្ត្រីម្នាក់ចងកសម្លាប់ខ្លួន

ព្រៃវែងៈ ស្ត្រីវ័យចំណាស់ម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៥ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សពជនរងគ្រោះមានឈ្មោះ ឆេង រ៉ាន់ ភេទស្រី អាយុ៥២ឆ្នាំ បានយកខ្សែគោ មកចង កសម្លាប់ខ្លួននៅដើមអំពិលក្រោយផ្ទះ ព្រោះតែតូចចិត្តនឹងជំងឺ ប្រចាំកាយ៕

មតិយោបល់