Post News Media ព័ត៌មានជាតិ រថយន្តស៊ាំយ៉ុ...

រថយន្តស៊ាំយ៉ុងដឹកផ្លែឈើមួយគ្រឿង បើកធ្លាក់ផ្លូវក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊ាំយ៉ុងមួយគ្រឿង បានរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១៥នាទីយប់ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តស៊ាំយ៉ុងដែលក្រឡាប់នេះ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AH-4922 ដឹកផ្លែឈើពេញរថយន្ត បើកពីត្បូងទៅជើង មានមនុស្ស៤នាក់ប្រុសស្រីជិះក្នុងរថយន្ត លុះដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតបើកធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ខ្ទេចស្ទើរទាំងស្រុង បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរបួសធ្ងន់ស្រាលតែម្តង៕