ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា​នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នារវាងរថយន្តបីគ្រឿងសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ត្រង់ចំណុចភូមិទី៦ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ្វុយសូ ពណ៌សពាក់ស្លាកលេខភ្នំពេញ3E-2145
បើកដោយឈ្មោះ ​លី ហម ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិទួល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកគូថ រថយន្តមួយគ្រឿងម៉ាក ព្រូសពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2BA-4726។
បើកបរដោយឈ្មោះ សំ ចាន់ណា ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅផ្ទះលេខ៦៧ផ្លូវ៤៦៨ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ទិសដៅស្របទិសគ្នាបណ្ដាលឲ្យ រថយន្តម៉ាកព្រូសជ្រុលទៅបុកគូថ រថយន្តស៊ីទែនមួយគឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយទឹកប៊ិចពាក់ស្លាកលខភ្នំពេញ3A-3731 ដែលបើកបរដោយឈ្មោះ គុណ ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ដែលបើកបរពីមុខ បណ្តាលឲ្យរថយន្តព្រូស និងរថយន្តហ្វុយសូខូចខាតធ្ងន់ ។
រីឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយខូចខាតស្រាល ។
ករណីនេះ សមត្ថកិច្ច កំពុង កសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

 

មតិយោបល់