ព័ត៌មានសុខភាព

ទទួលទានទឹកមិនគ្រប់គ្រាន់ក្នុងពេលធ្វើលំហាត់ប្រាណ អ្នកនឹងជួបបញ្ហា៧យ៉ាង

មនុស្សមួយចំនួនគិតថា វាមិនល្អនោះទេក្នុងការទទួលទានទឹកអំឡុងពេល និងបន្ទាប់ពីធ្វើលំហាត់ប្រាណ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របែរជាផ្តល់ចម្លើយផ្ទុយទៅវិញ ហើយបានបន្ថែមទៀតថា អ្នកមិនគួរបណ្តោលឲ្យខ្លួនខ្សោះជាតិទឹកនោះទេ។

ខាងក្រោមនេះ គឺជាបញ្ហា៧យ៉ាង ដែលបណ្តោលមកពីការទទួលទានទឹកមិនបានគ្រប់គ្រាន់ ក្នុងអំឡុងពេល ឬក្រោយពេលធ្វើលំហាត់ប្រាណ៖

១.ស្បែកឆាប់ចាស់
នៅពេលធ្វើលំហាត់ប្រាណ លំហូរឈាម និងអុកស៊ីសែន បញ្ចូនទៅកាន់សរីរាងផ្សេងៗយ៉ាងយ៉ាងល្អ ហើយស្រទាប់កូឡាជែនកាពារភាពជ្រីវជ្រួញក៏កើតមានឡើងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ប្រសិនបើអ្នកមិនបានផ្តល់ទឹកឲ្យគ្រប់គ្រាន់ទេនោះ មិនត្រឹមតែឈាមនោះទេ នឹងខាប់មិន សូម្បីតែស្បែកក៏មានភាពជ្រីជ្រួញដោយសារតែខ្វះជាតិទឹកដែរ។

២.បាត់បង់ជាតិទឹកក្នុងខ្លួន មិនមែនជាតិខ្លាញ់ទេ
មនុស្សមួយចំនួនគិតថា ប្រសិនបើពួកគេមិនបានផឹកទឹកពេលធ្វើលំហាត់ប្រាណ នោះពួកគេនឹងស្រកទម្ងន់កាន់តែលឿន។ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ទម្លាប់មួយនេះមិនអាចធ្វើឲ្យបាត់បង់ជាតិខ្លាញ់នោះទេ តែផ្ទុយទៅវិញជាតិទឹកនៅក្នុងខ្លួននឹងបាត់បង់កាន់តែច្រើនឡើង។

៣.ជាតិពុលមិនចេញពីរាងកាយ
នៅពេលលំហាត់ប្រាណ ជាតិពុលនឹងហូរចេញតាមរយៈញើស ប៉ុន្តប្រសិនបើអ្នកមិនបានទទួលទានទឹក ញីសក៏មិនសូវមានដែរ ហេតុនេះជាតិពុលភាគច្រើននៅកកុញក្នុងរាងកាយដដែល។

៤.ចាប់ផ្តើមឈឺចាប់សាច់ដុំ
ការឈឺចាប់សាច់ដុំកើតឡើង បន្ទាប់ពីការធ្វើលំហាត់ប្រាណ ប៉ុន្តែប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់ទេនោះ ការឈឺចាប់នេះនឹងមានរយៈពេលច្រើនជាង ២ថ្ងៃ។

៥.ប្រឈមនឹងជំងឺបេះដូង
ប្រសិនបើអ្នកមិនបានទទួលទានទឹកក្នុងពេលហាត់ប្រាណនោះទេ ឈាមនឹងចាប់ផ្តើមខាប់ មិនអាចបញ្ចូនទៅកាន់សរីរាង្គផ្សេងៗស្រួលឡើង ជាពិសេសបេះដូង។ ទម្លាប់បែបនេះយូរៗទៅ សរសៃឈាមនឹងរួមតូច ដែលបណ្តោលឲ្យកើនឡើងនៃជំងឺបេះដូង។ លើសពីនេះ វាអាចបណ្តោលឲ្យឈឺឆ្អឹងខ្នង ដង្ហើមខ្លី និងសម្ពាធឈាមឡើងខ្ពស់ផងដែរ។

៦.អស់កម្លាំង
រាល់ការធ្វើលំហាត់ប្រាណដោយមិនបានបន្ថែមទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់ទេនោះ អ្នកនឹងបាត់បង់សារធាតុរាវកាន់តែច្រើន ដែលជាហេតុធ្វើឲ្យរាកាយកើតមានបញ្ហាតានតឹង និងអស់កម្លាំងកាន់តែខ្លាំង។

៧.ធ្វើឲ្យអ្នកឃ្លានចង់ញ៉ាំច្រើន
ប្រសិនបើអ្នកមិនបានផឹកទឹកខណៈធ្វើលំហាត់ប្រាណនោះទេ អ្នកច្បាស់ជាស្រេកទឹកកាន់តែខ្លាំង។ ដំបូងអ្នកប្រហែលជាត្រូវការទឹកមួយកែវ ហើយបន្ទាប់មកច្បាស់ជាត្រូវការអាហារសម្រន់កាន់តែច្រើនឡើង។

ហេតុនេះ រាល់ពេលធ្វើលំហាត់ប្រាណ អ្នកគួរតែទទួលទានទឹកឲ្យបាន ១៥០ ទៅ ២៥០មីលីលីត្រ ជារៀងរាល់ ១៥ទៅ ២០នាទីម្តង (ប៉ុន្តែគ្រប់យ៉ាងអាស្រ័យទៅលដងស៊ីតេនៃការធ្វើលំហាត់ប្រាណ ខ្លាំង ឬខ្សោយ)៕

ដកស្រង់ពី៖ brightside

មតិយោបល់